ចុះពិនិត្យទីតាំងសម្រាប់ធ្វើស្រែបង្ហាញផលិតពូជស្រូវផ្កាមាលតី ផ្ការំដួល និងខា១៦
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
118

ថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

លោកប្រធានអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC និងមន្រ្តី រួមនឹងលោក អ៊ុក មករា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)និងសហការី និងលោកទីប្រឹក្សាគម្រោង CFAVC បានប្រជុំពិភាក្សាការជ្រើសទីតាំងស្រែបង្ហាញពូជ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងបានចុះពិនិត្យទីតាំងសម្រាប់ធ្វើស្រែបង្ហាញផលិតពូជស្រូវផ្កាមាលតី ផ្ការំដួល និងខា១៦ បានចំនួន ៣ទីតាំង ក្នុងសហគមន៍កសិកម្មស្ទឹងស្លាគូ ស្ថិតក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ចំនួន ២ទីតាំង មានពូជមាលតី និងផ្ការំដួល លើផ្ទៃដី ៩ ០០០ ម៉ែត្រការ៉េ និងសហគមន៍កសិកម្មបក្សីរីករាយ ក្នុងភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់  បានចំនួន ១ទីតាំង មានពូជផ្ការំដួល លើផ្ទៃដី ២ ៦០០ម៉ែត្រការ៉េ តាមរយៈលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស។ គម្រោងនឹងជ្រើសរើសកសិករចំនួន ២៥នាក់ ក្នុងមួយបង្ហាញ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលពីផលិតកម្មពូជស្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter