ប្រជុំពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្មលើការងារគ្រប់គ្រងមុខរបរ និងផ្សព្វផ្សាយពីផលប៉ះពាល់បណ្តាលមកពីថ្នាំកសិកម្ម និងវិធានសុវត្ថភាព
ចេញ​ផ្សាយ ១៥ មិថុនា ២០២០
118

ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យនីតិកម្មកសិកម្មខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ប្រជុំពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្មលើការងារគ្រប់គ្រងមុខរបរ និងផ្សព្វផ្សាយពីផលប៉ះពាល់បណ្តាលមកពីថ្នាំកសិកម្ម និងវិធានសុវត្ថភាព នៅសហគមន៍កសិកម្មគីរីឧត្តមតាអូ ឃុំតាអូ និង សហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យ ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ ការប្រជុំផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពលោកក្រុមប្រឹក្សាឃុំតាអូ និង ឃុំអង្គប្រាសាទ ព្រមទាំងមានការចូលរួមពីមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគីរីវង់ ក្រុមការងារការិយាល័យនីតិកម្មកសិកម្មខេត្ត គណៈកម្មាធិការសហគមន៍ និងសមាជិក សរុបចំនួន ៦៨នាក់។ ក្នុងឱកាសនោះ បានធ្វើការណែនាំអោយអ្នកចូលរួមទាំងអស់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter