ចុះអនុវត្តលើការងារ
ចេញ​ផ្សាយ ១៥ មិថុនា ២០២០
131

ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងលោកស្រីប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ ទីប្រឹក្សាគម្រោងថ្នាក់ជាតិ និងប្រធានសហគមន៍កសិកម្មអូរសារាយ បានចុះអនុវត្តលើការងារមួយចំនួនដូចខាងក្រោមៈ

 

-ពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជ និងលានសម្រាប់ហាលសម្ងួតគ្រាប់ពូជ នៅសហគមន៍អូរសារាយ ឃំុអូរសារាយ ស្រុកត្រាំកក់

 

-ចុះពិនិត្យស្ថានភាពស្រែផលិតពូជស្រូវសែនក្រអូប និងពិភាក្សាវាយតំលៃទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(QDS) លើផ្ទៃដីចំនួន ១២ហិកតា ក្នុងនោះដែរមានចំនួន ០៣ភូមិ គឺភូមិស្ទឹង ត្រពាំងក្រសាំង និងភូមិត្រពាំងខ្ចៅ ។ ឆ្លៀតក្នុងឱកាសនេះផងដែរលោកប្រធានមន្ទីរ ក៏បានផ្តល់អនុសាសន៍ល្អៗ ៖

-បន្តយកចិត្តទុកដាក់ ពង្រឹងកិច្ចសហការអនុវត្តការងារអោយកាន់មានប្រសិទ្ធភាពខ្ពស់ ដើម្បីជាគំរូដល់ខេត្តដ៏ទៃទៀត  

-ខិតខំ និងពង្រឹងសម្ថភាពសមាជិកសហគមន៍ក្នុងការអនុវត្តកាងារបន្ថែម 

-រក្សាសាមគ្គីភាពផ្ទៃក្នុងរបស់សហគមន៍អោយបានល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter