បើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសដាំដុះដំណាំស្រូវ ដោយប្រើប្រាស់បច្ចេកទេសទំនើបកម្មកសិកម្ម ដើម្បីបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ
ចេញ​ផ្សាយ ១២ មិថុនា ២០២០
72

ថ្ងៃព្រហស្បតិ៍៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្តដឹកនាំមន្ត្រីការិយាល័យ ចំនួន ០៣រូប សហការជាមួយការិយាល័យកសិកម្ម  ធនធានធម្មជាតិ  និងបរិស្ថានស្រុក រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសដាំដុះដំណាំស្រូវ ដោយប្រើប្រាស់បច្ចេកទេសទំនើបកម្មកសិកម្ម ដើម្បីបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ នៅភូមិកណ្តោល ឃំុគោកពោធិ៍ ស្រុកបូរីជលសា  ដែលមានកសិករចូលរួមសរុប ៣៥នាក់ ស្រី ៣០នាក់(គាំទ្រដោយថវិកាកម្មវិធីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)។ ឆ្លៀតក្នុងឱកាសនោះ លោកស្រីប្រធានបានផ្តល់​អនុសាសន៍ល្អៗ ពាក់ព័ន្ធទៅនឹងវិធានការណ៍ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនកសិករ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter