ប្រជុំពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្ម ក្នុងការគ្រប់ គ្រងមុខរបរស្រូវ នៅសហគមន៍កសិកម្មកញ្ចាងជីសូរ ឃុំស្លា និង សហគមន៍កសិកម្មស្វាយរន្ធអមតៈ ឃុំជំរះពេន ស្រុកសំរោង
ចេញ​ផ្សាយ ១២ មិថុនា ២០២០
93

ថ្ងៃព្រហស្បត្តិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យនីតិកម្មកសិកម្មខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ប្រជុំពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្ម ក្នុងការគ្រប់ គ្រងមុខរបរស្រូវ នៅសហគមន៍កសិកម្មកញ្ចាងជីសូរ ឃុំស្លា និង សហគមន៍កសិកម្មស្វាយរន្ធអមតៈ ឃុំជំរះពេន ស្រុកសំរោង។ ការប្រជុំផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពលោកក្រុមប្រឹក្សាឃុំស្លា និង ជំរះពេន ព្រមទាំងមានការចូលរួមពីលោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មេជាតិ និងបរិស្ថានស្រុកសំរោង ក្រុមការងារការិយាល័យនីតិកម្មកសិកម្មខេត្ត គណៈកម្មាធិការសហគមន៍ និងសមាជិក សរុបចំនួន ៦៤នាក់។ ក្នុងឱកាសនោះ បានធ្វើការណែនាំអោយអ្នកចូលរួមទាំងអស់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងែកូវីដ ១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter