គ្គបណ្ដុះបណ្ដាលស្ដីពី "ការគ្រប់គ្រងសហគមន៍កសិកម្ម"
ចេញ​ផ្សាយ ១១ មិថុនា ២០២០
128

ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យ និងលោកស្រី សេស វណ្ណា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានចុះសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី "ការគ្រប់គ្រងសហគមន៍កសិកម្ម" ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងមុខរបរបន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្ម ដោយសហការឧបត្ថម្ភដោយអង្គការទស្សនៈពិភពលោកកម្ពុជា ប្រចាំនៅស្រុកគិរីវង់។ វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនេះ មានរយៈពេល ០២ថ្ងៃ ដោយធ្វើការបណ្ដុះបណ្ដាលដល់សហគមន៍គោលដៅចំនួន ២គឺ សហគមន៍កសិកម្មភូមិបីមានជ័យ និងសហគមន៍កសិកម្មគិរីឧត្តមតាអូ ដែលមានអ្នកចូលរួមជា ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ សរុបចំនួន ១៦នាក់ ស្រី ០៦នាក់ នៅឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter