ចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវដែលមានសក្តានុពលពាណិជ្ជកម្មសម្រាប់នាំស្រូវចេញ Golden Daun Keo Rice Mile និង រោងម៉ាស៊ីនកិនស្រូវ សុខ កែវ ចន្ទ័ សារុន
ចេញ​ផ្សាយ ១១ មិថុនា ២០២០
229

ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០

ក្រុមការងារអង្គភាពអនុវត្តគម្រោង PPIU ខេត្ត នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងលោក ឌី គន្ធា ទីប្រឹក្សាកសាងសមត្ថភាព និងកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CS2) បានចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវដែលមានសក្តានុពលពាណិជ្ជកម្មសម្រាប់នាំស្រូវចេញ Golden Daun Keo Rice Mile និង រោងម៉ាស៊ីនកិនស្រូវ សុខ កែវ ចន្ទ័ សារុន ស្ថិតក្នុងក្រុងដូនកែវ និង ស្រុកត្រាំកក់ និងពិនិត្យ ពិភាក្សាគំរោងពាណិជ្ជកម្មស្វាយ (អ្នកកែច្នៃ អ្នកផលិត អ្នកប្រមូលទិញ)ក្នុងតំបន់ទំនាក់ទំនងនឹងសហគមន៍កសិកម្មត្រពាំងក្រញូង ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ។ក្នុងពេលនោះ ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ពន្ធ័មួយចំនួន។

ចំនួនអ្នកចូលទស្សនា
Flag Counter