ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវវស្សា
ចេញ​ផ្សាយ ១០ មិថុនា ២០២០
106
ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្តចំនួន ០២រូប បានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវវស្សា របស់កសិករ នៅឃុំ ដូងខ្ពស់ និងឃុំ គោកពោធិ៍ ស្រុកបូរីជលសារ និងជួបប្រជំុពិភាក្សាជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសដាំដុះដំណាំស្រូវ ដោយប្រើប្រាស់បច្ចេកទេសទំនើបកម្មកសិកម្ម ដើម្បីបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ នៅឃំុដូងខ្ពស់ និងឃំុគោកពោធិ៍ ស្រុកបូរីជលសា។
ចំនួនអ្នកចូលទស្សនា
Flag Counter