ចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់
ចេញ​ផ្សាយ ១០ មិថុនា ២០២០
361

ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមដំណើរដោយ លោកទីប្រឹក្សាកម្មវិធីASPIRE ចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ អ៊ុក សុភ័ក្ត នៅភូមិព្រៃផ្តាំត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។ គាត់កំពុងដាំបន្លែស្ពៃក្រញាញ់ ស្ពៃតឿ និងសាឡាត់ សម្រាប់ទីផ្សារលក់ គាត់បានជម្រាបលោកប្រធានថាមិនមានបញ្ហាអ្វីអោយតែមានបន្លែលក់គេទិញទាំងអស់។ ហើយលោកប្រធានក៏បានណែនាំដល់កសិករអោយបន្តធ្វើការដាំដុះបន្លែជាប្រចាំដោយប្រើប្រាស់ផ្ទះសំណាញ់នេះអោយមានប្រសិទ្ធភាពស្របតាមការណែនាំរបស់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកម្មវីធីកម្មវីធី ASPIRE អោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត យកចិត្តទុក្ខដាក់តាមដាន និងគាំទ្រដល់ការដាំដុះដំណាំក្នុងផ្ទះសំណាញ់ចំពោះបន្លែដែលមានតម្លៃខ្ពស់ ដែលបន្លែទាំងនោះងាយនឹងរងគ្រោះដោយសត្វល្អិត និងជម្ងឺផ្សេងៗប្រសិនបើដាំនៅទីវាល។

ចំនួនអ្នកចូលទស្សនា
Flag Counter