ចុះពិនិត្យមើលការដាំដុះបន្លែត្រសក់ចំណាររបស់កសិករចំនួន ០៣គ្រួសាក្នុងបណ្តុំអាជីកម្មបន្លែ
ចេញ​ផ្សាយ ១០ មិថុនា ២០២០
116

ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមដំណើរដោយ លោកទីប្រឹក្សាកម្មវិធីASPIRE មន្រ្តីបច្ចេកទេសកម្មវិធី ASPIRE និងភ្នាក់ងារផ្សេព្វផ្សាយឃុំ បានចុះពិនិត្យមើលការដាំដុះបន្លែត្រសក់ចំណាររបស់កសិករចំនួន ០៣គ្រួសាក្នុងបណ្តុំអាជីកម្មបន្លែដែលអនុវត្តដោយការជួលសេវាកម្មខាងក្រៅរវាងកម្មវិធី ASPIRE និងគម្រោងលាស់ថ្មី នៅភូមិប្ញស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ជារួមកសិករទាំងអស់កំពុងប្រមូលផលត្រសក់ក្នុងផ្ទៃដី១នាក់ៗទំហំ២០អា សរុបផ្ទៃដីទាំងអស់៦០អា ការប្រមូលផលនេះបានធ្វើឡើងចំនួនជាង១០ថ្ងៃមកហើយ ក្នុងមួយថ្ងៃពួកគាត់ប្រមូលបានផល់សរុប ៤៥០គីឡូ ទៅ ៩០០គីឡូក្រាម ហើយលក់ក្នុងតម្លៃ១៥០០រៀល។  នាឱកាសនោះលោកប្រធានបានណែនាំអោយកសិករទាំងអស់ចូលរួមរៀបចំអោយមានផលិតកម្មតាមកិច្ចសន្យាដើម្បីធានាបាននូវបរិមាណផលិត គុណភាណ និងទីផ្សារផងដែរ។  

ចំនួនអ្នកចូលទស្សនា
Flag Counter