ចែកសម្ភារៈគាំទ្ររបស់កម្មវិធីASPIREដល់កសិករបណ្តុំអាជីវកម្មបន្លែចំនួន៤៨ គ្រួសារ
ចេញ​ផ្សាយ ១០ មិថុនា ២០២០
214

ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមដំណើរដោយលោកអភិបាលរងស្រុកព្រៃកប្បាស សមាជិកក្រុមប្រឹក្សាឃុំ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកទីប្រឹក្សាកម្មវិធីASPIRE មន្រ្តីបច្ចេកទេសកម្មវិធី ASPIRE និងភ្នាក់ងារផ្សេព្វផ្សាយឃុំ បានចូលរួមចែកសម្ភារៈគាំទ្ររបស់កម្មវិធី ASPIRE ដល់កសិករបណ្តុំអាជីវកម្មបន្លែ និងពិនិត្យមើលការដាំដុះបន្លែតាមបណ្តុំនៅស្រុកព្រៃកប្បាស បានចូលរួមប្រជុំចែកសម្ភារៈគាំទ្ររបស់កម្មវិធីASPIREដល់កសិករបណ្តុំអាជីវកម្មបន្លែចំនួន៤៨ គ្រួសារក្នុងកសិករមកពីឃុំស្នោរចំនួន៣៣គ្រួសារ និងឃុំព្រៃល្វាចំនួន១៥គ្រួសារ។ នាឱកាសនោះលោកប្រធានបានណែនាំអោយកសិករទាំងអស់ចូលរួមការពារជម្ងឺកូវីត១៩ ដោយអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយលោកប្រធានក៏បានជំរុញអោយកសិករបង្កើនការដាំដុះបន្លែដើម្បីរកប្រាក់ចំណូលបន្ថែម និងជំរុញអោយកសិករគ្រប់បណ្តុំទាំងអស់ចូលរួមរៀបចំអោយមានផលិតកម្មតាមកិច្ចសន្យាដើម្បីធានាបានការផលិត និងទីផ្សារផងដែរ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter