ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តរៀបចំកម្មវិធីប្រជុំប្រចាំខែមិថុនា
ចេញ​ផ្សាយ ១០ មិថុនា ២០២០
53

ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីប្រជុំប្រចាំខែមិថុនា នៅការិយាល័យ ដោយមានកម្មវិធីដូចខាងក្រោម៖

-ការរាយការណ៍ពីលទ្ធផលនៃការអនុវត្តសកម្មភាពរបស់ការិយាល័យ និងការសហការជាមួយកម្មវិធី គម្រោងផ្សេងៗ 

-បញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាព 

-ដំណោះស្រាយ និងផែនការសកម្មភាពខែបន្ទាប់

-សំណូមពរផ្សេងៗ។

កម្មវិធីប្រជុំនេះមានសមាសភាពចូលរួមជា ប្រធាន អនុប្រធាន និងមន្ត្រីនៃការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មទាំងអស់សរុបចំនួន ៨នាក់ ស្រី ២នាក់។ ក្នុងនោះផងដែរ លោកប្រធានការិយាល័យបានធ្វើការបណ្ដុះបណ្ដាលដល់មន្ត្រីនៅក្នុងការិយាល័យស្ដីពីការធ្វើ របាយការណ៍ប្រចាំថ្ងៃ តាមកម្មវិធី telegrame នៅប្រព័ន្ធទូរសព្ទ។

ចំនួនអ្នកចូលទស្សនា
Flag Counter