ប្រជុំពិភាក្សាមួយនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ក្នុងគោលបំណងដើម្បីរៀបចំផែនការចុះសម្ភាសន៍ និងយកសំណាកពីសត្វជ្រូក នៅតាមបណ្ដាសត្ដឃាតដ្ឋាន
ចេញ​ផ្សាយ ១០ មិថុនា ២០២០
44

ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី បានសហការជាមួយក្រុមការងារការិយាល័យអេពីដេមីសាស្ត្រ និងវិភាគព័ត៌មាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោក ឈឹម វុត្ថា អនុប្រធានការិយាល័យទទួលបន្ទុក បានប្រជុំពិភាក្សាមួយនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ក្នុងគោលបំណងដើម្បីរៀបចំផែនការចុះសម្ភាសន៍ និងយកសំណាកពីសត្វជ្រូក នៅតាមបណ្ដាសត្ដឃាតដ្ឋាន ក្នុងក្របខណ្ឌគម្រោង PigfluCam+ ដែលនឹងជ្រើសរើសស្រុក/ក្រុងគោលដៅចំនួន០៣ សម្រាប់សិក្សា រួមមានស្រុកត្រាំកក់ ស្រុកបាទី និងក្រុងដូនកែវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter