ចុះពិនិត្យមើលការដាំបន្លែរបស់កសិករ និងចែកសម្ភារៈដាំបន្លែដល់កសិករក្នុងបណ្តុំអាជីវកម្មបន្លែដែលបង្កើតឡើងដោយកម្មវិធី ASPIRE ចំនួន ៦៥ គ្រួសារ ក្នុងឃុំត្រាំកក់
ចេញ​ផ្សាយ ០៩ មិថុនា ២០២០
89

ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចុះពិនិត្យមើលការដាំបន្លែរបស់កសិករ និងចែកសម្ភារៈដាំបន្លែដល់កសិករក្នុងបណ្តុំអាជីវកម្មបន្លែដែលបង្កើតឡើងដោយកម្មវិធី ASPIRE ចំនួន ៦៥ គ្រួសារ ក្នុងឃុំត្រាំកក់ និងឃុំលាយបូរ ស្រុកត្រាំកក់។ នាឱកាសនោះ លោកប្រធានមន្ទីរបានណែនាំអោយកសិករទាំងអស់ចូលរួមការពារជម្ងឺកូវីត១៩ ដោយអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានជំរុញអោយកសិករបង្កើនការដាំដុះបន្លែពីព្រោះជាឱកាសដែលធ្វើអោយបន្លែឡើងថ្លៃ នៅពេលដែលព្រំដែនមិនទាន់បើកអោយចរាចរណ៍ឡើងវិញ ព្រមទាំងបានជំរុញអោយកសិករគ្រប់បណ្តុំទាំងអស់ចូលរួមរៀបចំអោយមានផលិតកម្មតាមកិច្ចសន្យាដើម្បីធានាបានការផលិត និងទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter