ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់របស់លោក ង៉ែត តន សមាជិកក្រុមកសិករអភិវឌ្ឍន៍កសិកម្មទំនើប Cooperative 889 នៅភូមិត្រពាំងកប្បាស ឃុំតាភេម
ចេញ​ផ្សាយ ០៩ មិថុនា ២០២០
47

ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់របស់លោក ង៉ែត តន សមាជិកក្រុមកសិករអភិវឌ្ឍន៍កសិកម្មទំនើប Cooperative 889 នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ដែលបានចុះកិច្ចសន្យាផលិតកម្មតាមកិច្ចសន្យាជាមួយក្រុមកសិករអភិវឌ្ឍន៍កសិកម្មទំនើប Cooperative 889 ធ្វើការផ្គត់ផ្គង់កូនមាន់ញាស់រួច ១ថ្ងៃ ចំនួន ៣ ៥០០ក្បាល ក្នុងមួយខែ ក្នុងតម្លៃ ៣ ០០០រៀល ក្នុង ១ក្បាល លោកប្រធានមន្ទីរ បានសំណូមពរអោយភាគីទាំងពីរគោរពអោយបានតាមកិច្ចសន្យា ដែលបានចុះហត្ថលេខាព្រមទាំងទទួលស្គាល់ដោយមន្ទីររួចហើយនោះ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter