វេទិការពហុភាគីអ្នកពាក់ព័ន្ធកម្រិតចង្កោម/បណ្តុំអាជីវកម្មខ្សែសង្វាក់តម្លៃមាន់ស្រែ
ចេញ​ផ្សាយ ០៩ មិថុនា ២០២០
54

ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងលោកស្រីប្រធានការិយាល័យ

កសិឧស្សាហកម្ម និងទីប្រឹក្សាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចូលរួមវេទិការពហុភាគីអ្នកពាក់ព័ន្ធកម្រិតចង្កោម/បណ្តុំអាជីវកម្មខ្សែសង្វាក់តម្លៃមាន់ស្រែ ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគម្រោង AIMS និងកម្មវិធី ASPIRE ស្ថិតនៅភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់។ វេទិការនេះមានការអញ្ចើញចូលរួមពីក្រុមការងារកម្មវីធី  ASPIRE គម្រោង AIMS RDB អ្នកប្រមូលទិញមាន់ ក្រុមកសិករ ៨៨៩ អាជ្ញាធរមូលដ្ឋាន និងកសិករក្នុងបណ្តុំចំនួនបីបណ្តុំ ក្នុងឃុំអង្គតាសោមស្រុកត្រាំកក់ សរុបចំនួន ៧០នាក់។  ក្នុងឱកាសនោះលោកប្រធានមន្ទីរបានជំរុញអោយកសិករដែលជាអ្នកផលិត និងអ្នកប្រមូលទិញទាំងអស់ត្រូវរៀបចំអោយមានផលិតកម្មតាមកិច្ចសន្យាដើម្បីធានាបាននូវបរិមាណផលិត និងទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter