ប្រជុំតាមការបញ្ជូនរូបភាពនិងសម្លេង (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០៨ មិថុនា ២០២០
52

ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានដឹកនាំលោក លោកស្រីជាប្រធាន  អនុប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរនិងមន្ត្រី ដើម្បីចូលរួមប្រជុំតាមការបញ្ជូនរូបភាពនិងសម្លេង (Zoom  Meeting) ក្រោមអធិបតីភាព ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងគោលបំណងដេីម្បីពិនិត្យនិងពិភាក្សាអំពីយន្តការ និងទម្រង់ប្រមូលទិន្នន័យបង្កបង្កេីនផលដំណាំកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter