ចុះផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមទា ជាពិសេសវិធានការជីវសុវត្ថិភាពដល់កសិករចិញ្ចឹមទាហ្វូង
ចេញ​ផ្សាយ ០៥ មិថុនា ២០២០
133

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០

លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គរបុរី បានចុះផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមទា ជាពិសេសវិធានការជីវសុវត្ថិភាពដល់កសិករចិញ្ចឹមទាហ្វូងចំនួន ០៤គ្រួសារ ស្ថិតនៅភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គបូរី ក្នុងពេលនោះដែរបានចែកថ្នាំសម្លាប់មេរោគសម្រាប់ប្រើប្រាស់ និងផ្តល់លេខទូរសព្ទទំនាក់ទំនងដល់គាត់ ដើម្បីចូលរួមសហការផ្តល់ដំណឹងមកមន្ត្រីជំនាញក្នុងករណីសង្ស័យមានបទល្មើសដឹកជញ្ជូនបក្សីខុសច្បាប់ពីប្រទេសវៀតណាម។

ចំនួនអ្នកចូលទស្សនា
Flag Counter