ចុះជ្រើសរើសទីតាំងសម្រាប់ធ្វើស្រែបង្ហាញដោយការប្រើប្រាស់ជីសមស្របតាមលក្ខណៈបច្ចេកទេស សម្រាប់ការអនុវត្តវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
111

ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០

លោក អ៊ុច សេវាន្ធី មន្ត្រីកម្មវិធី ASPIRE ថ្នាក់ខេត្ត បានសហការជាមួយនឹងបុគ្គលិកក្រុមហ៊ុនម៉ាលីសានក្រុប រួមជាមួយនឹងភ្នាក់ងារផ្សព្វផ្សាយឃុំកំពែង បានចុះជ្រើសរើសទីតាំងសម្រាប់ធ្វើស្រែបង្ហាញដោយការប្រើប្រាស់ជីសមស្របតាមលក្ខណៈបច្ចេកទេស សម្រាប់ការអនុវត្តវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ជាលទ្ធផលយើងជ្រើសរើសបានទីតាំងសមស្របចំនួន ២គឺ ១.កសិករ គឹម សុផល ទំហំស្រែ ២៤អា និង ២. កសិករ ស៊ឹម អេង មានដីស្រែទំហំ ២៣អា ដែលស្ថិតនៅភូមិ កំពែងខាងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ហើយនៅពេលរសៀល បានបន្តការជ្រើសរើសស្រែបង្ហាញដោយសារការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ ជាលទ្ធផលក្រុមការងារក៏ចេះរើសបានទីតាំងស្រែបង្ហាញចំនួន ២ គឺ ១. កសិករ ភុំ សុផុន ដីស្រែទំហំ ៦០អា និងកសិករ ជឹម ញេន មានដីស្រែទំហំ ៣០អា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter