ចុះវាស់វែង កំណត់ទំហំផ្ទៃដីស្រែផលិតពូជស្រូវផ្ការំដួល និងដាក់លេខកូដសម្គាល់ទៅតាមស្រែនីមួយៗ
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
82

ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០

លោកស្រី មិុល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៣រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិ ចុះវាស់វែង កំណត់ទំហំផ្ទៃដីស្រែផលិតពូជស្រូវផ្ការំដួល និងដាក់លេខកូដសម្គាល់ទៅតាមស្រែនីមួយៗ នៅភូមិត្រពាំងខ្ចៅ ឃំុអូរសារាយ ស្រុកត្រាំកក់ ចុះត្រួតពិនិត្យស្ថានភាពស្រែផលិតស្រូវពូជសែនក្រអូប ០១ នៅឃំុអូរសារាយ ស្រុកត្រាំកក់ និងចុះពិនិត្យទីតាំងស្រែសម្រាប់ធ្វើស្រែបង្ហាញក្នុងដើមរដូវវស្សាចំនួន ២កន្លែង រួមមាន៖

+ កសិករឈ្មោះ នាក់ សារុន ភេទស្រី នៅភូមិមើុនទំរង់ ឃំុស្រង៉ែ ស្រុកទ្រាំង មានផ្ទៃដីសម្រាប់ធ្វើស្រែបង្ហាញសរុប ០.៣០ហ.ត ។

+ កសិករឈ្មោះ ម៉ូង ចាន់ធឿន នៅភូមិក្រាំងដៃ ឃំុធ្លក ស្រុកទ្រាំង មានផ្ទៃដីសម្រាប់ធ្វើស្រែបង្ហាញសរុប ០.៤០ហ.ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter