ជ្រើសរើសកសិករសហការធ្វើស្រែបង្ហាញចំនួន២បង្ហាញដែលមានផ្ទៃដីចាប់ពី១០០០-៥០០០ម៉ែត្រការ៉េ ដែលមានពូជស្រូវចំនូន ៣មុខ គឺពូជ ខា១៥ ផ្ការំដួល និងពូជមារតី
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
40

ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០

ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនិង ជាមន្រី្តអង្គភាពអនុវត្តគម្រោង PPIU/TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម​ដោយភាតរបរិស្ថាន​ CFAVC បានជួបគណ:កម្មាធិការសហគមកសិកម្ម ត្រពាំងក្រញូង ស្ថិតក្នុងឃុំត្រពាំងក្រញូងស្រុក ត្រាំកក់,ខេត្តតាកែវក្នុងគោលបំណងដើម្បីពិភាក្សាជ្រើសរើសកសិករសហការធ្វើស្រែបង្ហាញចំនួន២បង្ហាញដែលមានផ្ទៃដីចាប់ពី១០០០-៥០០០ម៉ែត្រការ៉េ ដែលមានពូជស្រូវចំនូន ៣មុខ គឺពូជ ខា១៥ ផ្ការំដួល និងពូជមារតីក្រោយពិភាក្សាជ្រើសរើសកសិកររួចបានចុះទៅពិនិត្យផ្ទាល់ទីតាំងស្រែចំនួន ៤កន្លែង និងបានបញ្ជាក់ពីការជ្រើសរើសកសិករចូលរួមរៀនវគ្គបណ្តុះបណ្តាលចំនួន ២៥នាក់ក្នុង ១បង្ហាញ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter