ចុះពិនិត្យមើលស្ថានីយ៍បូមទឹក និងការបង្កបង្កើនផលស្រូវដើមរដូវនៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
56

ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអមដំណើរឯកឧត្តម ចុះពិនិត្យមើលស្ថានីយ៍បូមទឹក និងការបង្កបង្កើនផលស្រូវដើមរដូវនៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស។ តាមរបាយការណ៍របស់គណកម្មការគ្រប់គ្រងទឹកបញ្ជាក់ថាស្ថានីយ៍មានផ្ទៃដីស្រោចស្រព ២ ៣០០ហិកតា នាពេលបច្ចុប្បន្នកសិករធ្វើស្រែបង្កើនរដូវបានជាង ១ ០០០ហិកតា។ សូមបញ្ជាក់ថាផែនកាបង្ករបង្កើនផលស្រូវដើមរដូវឆ្នាំនេះសម្រាប់ស្រុកព្រៃកប្បាសចំនួន ៥ ០០០ហិកតា តែដោយសារមានទឹកគ្រប់គ្រាន់មកដល់ថ្ងៃនេះអនុវត្តបាន ៥ ១០០ហិកតា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter