ចែកអំណោយដល់ជនទីទាល់ក្រចំនួន ១១០គ្រួសារ មកពីឃុំអង្កាញ់ ឃុំកំពែង និងឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
50

ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានអមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ចូលរួមចែកអំណោយដល់ជនទីទាល់ក្រចំនួន ១១០គ្រួសារ មកពីឃុំអង្កាញ់ ឃុំកំពែង និងឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស នៅក្នុងបរិវេណវត្តព្រៃកប្បាស។ ក្នុងឱកាសនោះឯកឧត្តមណែនាំអោយបងប្អូនគោរពគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីត១៩។ អំណោយដែលឯកឧត្តមបានប្រគល់ជូនកសិករក្នុងម្នាក់ៗទទួលបានគ្រឿងឧបភោគបរិភោគមួយកញ្ចប់ និងអង្ករ ២៥គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter