ចុះប្រជុំនិងពិនិត្យមើលការងារនៅស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
62

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០

លោក សោ សាំ អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងជាមន្រ្តីបច្ចេកទេសខេត្ត និងទីប្រឹក្សាកម្មវិធី ASPIRE បានចុះប្រជុំនិងពិនិត្យមើលការងារនៅស្រុកព្រៃកប្បាសរួមមាន៖

-ពេលព្រឹក បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាភិបាលក្រុមកែលំអរជីវភាពនៅភូមិពន្សាំ ឃុំចំប៉ា ស្រុកព្រៃកប្បាស ដើម្បីពិភាក្សាអំពីរបាយការខ្ចីសន្សំរបស់ក្រុមដែលមានទង់ជ័យក្រហម ដោយមានអ្នកចូលរួមសរុប ៨នាក់ ជាលទ្ធផលក្រុមមិនមានបញ្ហាអ្វីទេគ្រាន់តែការធ្វើប្រតិបតិ្តធនាគារមិនបានត្រឹមត្រូវ ហើយក្រុមនិងកែលំអក្នុងខែបន្ទាប់។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ស្វាយ សុង មេឃុំចំប៉ា។

-ពេលរសៀល បានចុះពិនិត្យមើលការបង្រៀនរបស់គម្រោងលាស់ថ្មីដែលបានទទួលកញ្ចប់ជួលសេវាកម្មខាងក្រៅ អំពីបច្ចេកទេសក្រោយប្រមូលផលដែលមានកសិករចូលរួមចំនួន ១២នាក់ នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស។

ចំនួនអ្នកចូលទស្សនា
Flag Counter