ចុះពិនិត្យទៅលើការដាំបន្លែ និងទីតាំង ដែលបានសាងសង់ រោងជីកំប៉ុស្តិ៍ រោងបណ្តុះកូនបន្លែ រោងលាងសំអាតបន្លែ ឃ្លាំងសម្រាប់ទុកដាក់ថ្នាំពុល គ្រាប់ពូជបន្លែ និងឃ្លាំងសម្រាប់ទុកដាក់សម្ភារៈកសិកម្ម
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
69

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០

មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ចំនួន ០២រូប សហការជាមួយនាយកដ្ឋានការពារដំណាំ ដឹកនាំដោយ លោក មាន ចេតនា ប្រធាននាយកដ្ឋាន និងសហការីចុះពិនិត្យទៅលើការដាំបន្លែ និងទីតាំង ដែលបានសាងសង់ រោងជីកំប៉ុស្តិ៍ រោងបណ្តុះកូនបន្លែ រោងលាងសំអាតបន្លែ ឃ្លាំងសម្រាប់ទុកដាក់ថ្នាំពុល គ្រាប់ពូជបន្លែ និងឃ្លាំងសម្រាប់ទុកដាក់សម្ភារៈកសិកម្ម ដែលបានរៀបចំទៅតាមស្តង់ដារ ការអនុវត្តកសិកម្មល្អ (CamGAP) នៅភូមិ ត្រពាំងឫស្សី ឃំុត្រាំកក់ ស្រុកត្រាំកក់ និងចុះពិនិត្យស្ថានភាពការដាំដុះដំណាំកសិកម្មចម្រុះ របស់កសិករ ក្នុងគោលបំណងជម្រុញការដាំដុះបន្លែរបស់កសិករ អោយស្របតាមស្តង់ដារ ការអនុវត្តកសិកម្មល្អ (CamGAP) នៅភូមិត្រពាំងចក ឃំុត្រាំកក់ ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter