ចុះពិនិត្យស្ថានភាពដាំដុះដំណាំបន្លែនិងដំណាំស្រូវរបស់កសិករនៅឃុំស្នោ និងឃុំព្រៃល្វា
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
53

ថ្ងៃពុធ ៦កើត ខែជេស្ឋឆ្នាំ ជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០

ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស និងមន្រ្តី ២រូប បានចុះពិនិត្យស្ថានភាពដាំដុះដំណាំបន្លែនិងដំណាំស្រូវរបស់កសិករនៅឃុំស្នោ និងឃុំព្រៃល្វា។ គួរអោយកត់សំគាល់ផងដែរថាៈ ដំណាំស្រូវ និងដំណាំបន្លែនៅបរិវណស្ថានីយ៍របស់សហគមន៍ប្រើប្រាស់ទឹកធម្មវិន័យ(ជំហ៊ាន២) ប្រមាណ ៤៥០ហិចតា បានដាំដុះរួចរាល់និងកំពុងបន្តដាំដុះបន្លែបន្ថែមទៀត។ ដោយឡែកដំណាំស្រូវកំពុងជួបគ្រោះរាំងស្ងួត និងខ្វះទឹកបូមសង្រ្គោះស្រូវរងការប៉ះពាល់ប្រមាណជា ១,៥ ហត អាចនឹងឈានទៅរកការខូចខាតទាំងស្រុង។

ចំនួនអ្នកចូលទស្សនា
Flag Counter