ចុះពិនិត្យសកម្មភាពការងារអនុវត្តគម្រោងនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចំនួន ៤ សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
126

ថ្ងៃពុធ ៦កើត ខែជេស្ឋឆ្នាំ ជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០

លោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង PMU ភ្នាក់ងារអនុវត្តគម្រោង IAs និងលោកទីប្រឹក្សាគម្រោង CS ព្រមទាំងមានការចូលរួមពីក្រុមការងារអង្គភាពអនុវត្តគម្រោង PPIU ខេត្ត ចុះពិនិត្យសកម្មភាពការងារអនុវត្តគម្រោងនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចំនួន ៤ សហគមន៍កសិកម្ម ក្នុងស្រុកព្រៃកប្បាស សំរោង និងត្រាំកក់ និងពិនិត្យទីតាំងចំការស្វាយសម្រាប់បង្ហាញប្រពន្ធ័ស្រោចស្រពដំណក់ទឹកបែបទំនើបកម្មលើផ្ទៃដីប្រមាណជា ១ ហត។ ក្នុងឱកាសនោះ លោកប្រធានគម្រោងក៏បានជម្រុញដល់គណៈកម្មាធិការសហគមន៍កសិកម្ម អោយបង្កើនការងារគ្រប់គ្រង ត្រូវមានតម្លាភាព និងសាមគ្គីភាព នៅពេលដែលសហគមន៍ទទួលបានការគាំទ្រពីគម្រោង។ ពេលរសៀល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារ PMU បានប្រជុំបង្ហាញពីគម្រោង និងផែនការត្រូវអនុវត្តក្នុងឆ្នាំ២០២០ ព្រមទាំងបានពិភាក្សាដេញដោលគ្នាយ៉ាងផុសផុល។

ចំនួនអ្នកចូលទស្សនា
Flag Counter