ចុះពិនិត្យស្ថានភាពចិញ្ចឹមគោក្របីរបស់កសិករ
ចេញ​ផ្សាយ ២៤ ឧសភា ២០២០
117

ថ្ងៃសៅរ៍ ២កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០

លោកប្រធានផ្នែកបសុពេទ្យស្រុកគិរីវង្ស បានសហការជាមួយលោកមេភូមិ និងពេទ្យសត្វភូមិ ចុះពិនិត្យស្ថានភាពចិញ្ចឹមគោក្របីរបស់កសិករចំនួន ១០គ្រួសារនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ រួចបានណែនាំបច្ចេកទេសចិញ្ចឹម ចែកថ្នាំសម្លាប់មេរោគទុកសម្រាប់ប្រើប្រាស់ និងធ្វើការផ្សព្វផ្សាយពីផែនការរៀបចំយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របីនៅពេលខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter