ប្រជុំផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ និងដាំដុះដំណាំក្នុងផ្ទះសំណាញ់ ដល់មន្រ្តីបច្ចេកទេសកម្មវិធី ASPIRE ថ្នាក់ខេត្ត ស្រុក មន្រ្តី
ចេញ​ផ្សាយ ២៤ ឧសភា ២០២០
142

ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានរៀបចំប្រជុំផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ និងដាំដុះដំណាំក្នុងផ្ទះសំណាញ់ ដល់មន្រ្តីបច្ចេកទេសកម្មវិធី ASPIRE ថ្នាក់ខេត្ត ស្រុក មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត ទីប្រឹក្សាកម្មវិធី ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករដែលទទួលបានផ្ទះសំណាញ់ អ្នកចូលរួមសរុប ៣៧នាក់ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ម៉ាង ឆេងហ៊រ ជំទប់ទី២ឃុំចំប៉ា។

ចំនួនអ្នកចូលទស្សនា
Flag Counter