ប្រជុំប្រចាំខែដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានកន្លងមក និងលើកផែនការអនុវត្តបន្តរួមមានការកែលំអរប្រព័ន្ធបញ្ជូនរបាយការណ៍ថ្នាក់ខេត្ត និងថ្នាក់ស្រុក
ចេញ​ផ្សាយ ២៤ ឧសភា ២០២០
109

ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំប្រចាំខែដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានកន្លងមក និងលើកផែនការអនុវត្តបន្តរួមមានការកែលំអរប្រព័ន្ធបញ្ជូនរបាយការណ៍ថ្នាក់ខេត្ត និងថ្នាក់ស្រុក ការផ្សព្វផ្សាយឡជីវឧស្ម័ន ការផ្សព្វផ្សាយជម្រុញការចិញ្ចឹមសត្វ ការពង្រឹងច្បាប់ចំណីសត្វ និងការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងតាមស្រុកទាំង ១០។ កិច្ចប្រជុំនេះស្ថិតនៅក្រោមអធិបតីភាពលោក ម៉េង​  សុធី​  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី និងលោកប្រធានផ្នែកបសុពេទ្យទាំង ១០ស្រុក សរុបចំនួន ៣៣នាក់ ស្រី ០២នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter