ចុះជ្រើសរើសកសិករ សម្រាប់ធ្វើស្រែបង្ហាញ (ពូជស្រូវសែនក្រអូប)
ចេញ​ផ្សាយ ២២ ឧសភា ២០២០
78

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០

លោកស្រី មិុល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន៤រូបចុះជ្រើសរើសកសិករ សម្រាប់ធ្វើស្រែបង្ហាញ (ពូជស្រូវសែនក្រអូប) ដោយជ្រើសរើសបានកសិករ ចំនួន០១ រូប ឈ្មោះ ដួង ដា ភេទប្រុស នៅភូមិត្រពាំងថ្ម ឃំុសំរោង ស្រុកត្រាំកក់ មានផ្ទៃដីសម្រាប់ធ្វើស្រែបង្ហាញសរុប ០.២២ហ.ត  លេខទូរស័ព្ទ 088 37 65 943 ព្រមទាំងបានចុះពិនិត្យស្ថានភាពដាំដុះដំណាំបន្លែ ជាលក្ខណៈគ្រួសារ នៅភូមិត្រពាំងថ្ម ឃំុសំរោង ស្រុកត្រាំកក់ ។ ឆ្លៀតក្នុងឱកាសនេះដែរលោកស្រីប្រធាន បានផ្តល់អនុសាសន៍ល្អៗ ក្នុងការថែទាំដំណាំបន្លែដើម្បីអោយទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការប្រើប្រាស់ទឹក។

ចំនួនអ្នកចូលទស្សនា
Flag Counter