ចុះជ្រើសរើសកសិករសម្រាប់ធ្វើស្រែបង្ហាញ (ពូជស្រូវសែនក្រអូប)
ចេញ​ផ្សាយ ២១ ឧសភា ២០២០
71

ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

លោកស្រី មិុល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ៣រូប សហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ស្រុកទ្រាំង ចុះជ្រើសរើសកសិករសម្រាប់ធ្វើស្រែបង្ហាញ (ពូជស្រូវសែនក្រអូប) ចំនួន ០៤គ្រួសារ នៅភូមិក្បាលពោធ៍ ឃំុសំបួរ ស្រុកទាំង និងចំនួន ០១គ្រួសារ នៅភូមិត្នោត ឃំុស្រង៉ែ ស្រុកទ្រាំង។ ជាលទ្ធផលសម្រេចជ្រើសរើសបានតែ ០១គ្រួសារ គឺកសិករ ឈ្មោះ សុខ ណាន់ ភេទស្រី នៅភូមិត្នោត ឃំុស្រង៉ែ ស្រុកទ្រាំង ព្រមទាំងបាមចុះពិនិត្យការដាំដុះដំណាំបន្លែ ជាលក្ខណៈគ្រួសារ នៅភូមិព្រិច សង្កាត់រការក្រៅ ក្រុងដូនកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter