ចុះធ្វើការត្រួតពិនិត្យការបង្ហូរកាកសំណល់ចេញពីទីសត្តឃាតដ្ឋាន និងរោងចិញ្ចឹមជ្រូកនៅក្រុងដូនកែវ និងស្រុកទ្រាំង
ចេញ​ផ្សាយ ២១ ឧសភា ២០២០
57

ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី បានសហការជាមួយក្រុមការងារនាយកដ្ឋានផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលដឹកនាំដោយលោក ម៉ក់ ចាន់ថុល ប្រធានការិយាល័យគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ចុះធ្វើការត្រួតពិនិត្យការបង្ហូរកាកសំណល់ចេញពីទីសត្តឃាតដ្ឋាន និងរោងចិញ្ចឹមជ្រូកនៅក្រុងដូនកែវ និងស្រុកទ្រាំង ដើម្បីសិក្សាពីគំរោងសាងសង់ឡជីវឧស្ម័នកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter