យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របី
ចេញ​ផ្សាយ ២១ ឧសភា ២០២០
103

ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ ០៩រូប ចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របីនៅភូមិសែនបន ឃុំលាយបូរណ៍ ស្រុកត្រាំកក់ បានគោក្របីសរុបចំនួន ១១៥ក្បាល ដែលក្នុងយុទ្ធនាការនេះក៏មានការចូលរួមសហការពីលោកប្រធានផ្នែកបសុពេទ្យស្រុកត្រាំកក់ លោកមេឃុំ មេភូមិ ពេទ្យសត្វភូមិ និងប្រជាការពារភូមិផងដែរ។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter