ចុះវាស់វែង កំណត់ទំហំផ្ទៃដីស្រែផលិតពូជស្រូវផ្ការំដួល និងដាក់លេខកូដសម្គាល់ ទៅតាមស្រែនីមួយៗ
ចេញ​ផ្សាយ ២១ ឧសភា ២០២០
70

ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

លោកស្រី មិុល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាប្រធានសម្របសម្រួលគម្រោង(RSPP,jica)ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ៣រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិចុះវាស់វែង កំណត់ទំហំផ្ទៃដីស្រែផលិតពូជស្រូវផ្ការំដួល និងដាក់លេខកូដសម្គាល់ ទៅតាមស្រែនីមួយៗ។ ក្រុមការងារបន្តចុះវាស់វែង កំណត់ទំហំផ្ទៃដីស្រែផលិតពូជផ្ការំដួល នៅភូមិតារៀប ឃំុជាងទង ស្រុកត្រាំកក់ និងប្រជុំពិភាក្សាលើការជ្រើសរើសទីតាំងស្រែសម្រាប់ធ្វើស្រែបង្ហាញក្នុងដើមរដូវវស្សានៅសហគមន៍កសិកម្មអូរសារ៉ាយ ឃំុអូរសារ៉ាយ ស្រុកត្រាំកក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter