ជូនក្រុមការងារអនុកម្មវិធី ASPIRE ខេត្តកែប ចំនួន ២០នាក់ ជួបពិភាក្សាជាមួយគម្រោងលាស់ថ្មី និងពិនិត្យមើលការដាំដុះដំណាំត្រសក់
ចេញ​ផ្សាយ ២១ ឧសភា ២០២០
59

ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

លោកស្រី គយ សុខុម អនុប្រធានគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE រួមនិងលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងទីប្រឹក្សាកម្មវិធី ASPIRE បានជូនក្រុមការងារអនុកម្មវិធី ASPIRE ខេត្តកែប ចំនួន ២០នាក់ ជួបពិភាក្សាជាមួយគម្រោងលាស់ថ្មី និងពិនិត្យមើលការដាំដុះដំណាំត្រសក់របស់កសិករដែលទទួលផលពីវីធីសាស្រ្តជួលសេវាកម្មខាងក្រៅ Co នៅភូមិប្ញស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ព្រមទាំងបានជួបពិភាក្សាជាមួយលោក គង់ វ៉ុង ដែលទទួលបានផ្ទះសំណាញ់ នៅភូមិចំប៉ា ឃុំចំប៉ា និងបានជួបសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅដែលបានទទួលកញ្ចប់ថវិកាគាំទ្រសហគមន៍និងអង្គការកសិករសម្រាប់ការសាងសង់ផ្ទះសំណាញ់ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ពេលរសៀល បានជួបជាមួយសហកមន៍កសិកម្មជើងគួនជោគជ័យដើម្បីពិភាក្សាពីការងារផលិតនិងលក់ស្រូវពូជភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter