ចុះពិនិត្យការងារដាំដុះបន្លែ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ១៨ ឧសភា ២០២០
76

ថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានចុះពិនិត្យការងារដាំដុះបន្លែ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស។ កសិករកំពុងមមារញឹកដាំខ្ទឹមស្លឹក ត្រឡាច និងត្រសក់។ ក្នុងឱកាសនោះខ្ញុំបានផ្តល់អនុសាសន៍អោយបណ្តុំបន្លែ រៀបចំផលិតកម្មតាមកិច្ចសន្យាដើម្បីធានាដល់ទីផ្សារលក់កសិផល។ បន្ទាប់មកខ្ញុំ និងសហការីបានបន្តដំណើមកពិនិត្យមើលបណ្តុំកសិករដាំដំណាំឆៃថាវដែលមានសមាជិកចំនួន ៣៣នាក់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ជាក់ស្តែងដោយសារខ្វះខាតទឹកនិងក្តៅខ្លាំងពេក ធ្វើអោយកសិករនៅដាំឆៃថាវ មានចំនួនតែ ៥គ្រួសារ ប៉ុណ្ណោះ លើផ្ទៃដីប្រមាណជិត ២ហិកតា ហើយកសិករផ្សេងៗទៀតកំពុងដាំត្រសក់ សណ្តែកកួរ និងម្រះជាដើម។ ក្នុងមួយថ្ងៃបណ្តុំបានលក់បន្លែទៅអោយអ្នកប្រមូលទិញមកពីស្រុកស្អាងប្រមាណ ២០០ ទៅ ៥០០ គីឡូក្រាម ដោយតម្លែត្រសក់បច្ចុប្បន្ននេះ ១គីឡូតម្លៃ ១៥០០ ទៅ ២០០០រៀល និងសណ្តែកកួរតម្លៃ ២០០០ ទៅ ២៥០០រៀល។ ខ្ញុំក៏បានជម្រាបលោកប្រធានបណ្តុំ និងកសិករ ត្រូវរៀបចំអោយមានផលិតកម្មតាមកិច្ចសន្យាដើម្បីធានាថាកសិផលមានទីផ្សារ។ សូមជម្រាបផងដែរថាសម្រាប់ខេត្តតាកែវ ការដាំដុះបន្លែរហូតមកដល់ពេលនេះ បានប្រមាណ ៤៧៦ ហិកតា ចំនួននេះនិងមានការកើនឡើងបន្តទៀត ចំណែកឯតម្លៃបន្លែមានការកើនឡើងទ្វេដង បើប្រៀបនឹងឆ្នាំកន្លងមក។

ចំនួនអ្នកចូលទស្សនា
Flag Counter