ចុះពិនិត្យមើលការងារដាំដុះដំណាំស្រូវ និងបន្លែ នៅក្នុងស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ១៦ ឧសភា ២០២០
159

ថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹង លោកអនុប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត មន្រ្តីការិយាល័យកសិឧស្សាហកម្ម និងទីប្រឹក្សាទីផ្សារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចុះពិនិត្យមើលការងារដាំដុះដំណាំស្រូវ និងបន្លែ នៅក្នុងស្រុកព្រៃកប្បាស រួមមាន៖

-ពេលព្រឹក៖ បានចុះពិនិត្យការងារដាំដុះបន្លែនៅក្រុមដាំបន្លែរបស់កសិករ គង់ វ៉ុង នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ក្នុងឱកាសនោះខ្ញុំបានផ្តល់អនុសាសន៍អោយរៀបចំផលិតកម្មតាមកិច្ចសន្យា (Farming Contract) ជាមួយក្រុមផលិត នៅពេលដែលកម្មវិធី ASPIRE ផ្តល់ជូនផ្ទះសំណាញ់។ គួរអោយកត់សំគាល់ផងដែរថា សព្វថ្ងៃក្រុមផលិតបានផ្គត់ផ្គង់ត្រសក់ និងសណ្តែកួរទៅភ្នំពេញប្រមាណ ៤០០ ទៅ ៥០០ គីឡូក្រាម ក្នុងមួយថ្ងៃ ដោយប្រមូលទិញពីសមាជិក ១០គ្រួសារ ។ តម្លែត្រសក់បច្ចុប្បន្ននេះតម្លៃ ១៩០០ ទៅ ២០០០រៀល ក្នុង ១គីឡូក្រាម និងសណ្តែកកួរ ២០០០ ទៅ ២៥០០រៀល ក្នុង ១គីឡូក្រាម។ បន្ទាប់មកខ្ញុំនិងសហការីបានបន្តពិនិត្យកសិករដាំបន្លែនៅសហគមន៍កសិកម្មប្ញស្សីថ្មីរុងរឿង ខ្ញុំក៏សំណូមពរអោយសហគមន៍កសិកម្មរៀបចំផលិតកម្មតាមកិច្ចសន្យា ជាមួយអ្នកទិញដើម្បីអោយសមាជិកសហគមន៍ផលិតហើយមានទីផ្សារ។ សូមជម្រាបផងដែរថាសម្រាប់ខេត្តតាកែវការដាំដុះបន្លែរហូតមកដល់ពេលនេះបានប្រមាណ ៤៧៦ ហិកតា ចំណែកឯតម្លៃបន្លែមានការឡើងទ្វេដង បើប្រៀបជាមួយឆ្នាំកន្លងមក។

 

២.ពេលរសៀល៖ បានបន្តដំណើទៅពិនិត្យមើលការដាំដុះដំណាំស្រូវដើមរដូវស្ថិតនៅឃុំព្រៃល្វា ស្រុកព្រៃកប្បាស។ គួរបញ្ជាក់ផងដែរថាៈ ស្រុកព្រៃកប្បាស មានផែនការបង្កបង្កើនផលស្រូវវស្សា ចំនួន ១៧ ៨០០ ហត ភ្ជួររាស់បាន ៣ ៥០០ ហត ព្រោះបាន ៣ ៥០០ ហត ស្មើនឹង ១៩,៦៦%។

ចំនួនអ្នកចូលទស្សនា
Flag Counter