ចុះត្រួតពិនិត្យសកម្មភាពរបស់កសិករដែលទទួលយកការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញទទួលបានជោគជ័យ
ចេញ​ផ្សាយ ១៦ ឧសភា ២០២០
134

ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០

លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ និងជាប្រធានគម្រោង S-RET ថ្នាក់ខេត្ត​ និងមន្រ្តីបានជូនដំណើរលោកប្រធានគម្រោង​ S-RET ថ្នាក់ជាតិចុះត្រួតពិនិត្យសកម្មភាពរបស់កសិករដែលទទួលយកការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញទទួលបានជោគជ័យ​ រួមមាន៖

-កសិករ ឈ្មោះវ៉ិត ឡៃ នៅភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង គាត់បានសហការទទួលយកទូរភ្ញាស់ស៊ុតមាន់ចំណុះ៥០០ពងដោយប្រើថាមពលពន្លឺព្រះអាទិត្យធ្វើជាមុខរបរទទួលបានជោគសម្រាប់ចំណូលគ្រួសាររបស់គាត់ ។

-សហគមកសិកម្មរនាមសាមគ្គីស្ថិតនៅភូមិត្រពាំងធំ ឃុំរនាមស្រុកទ្រាំង បានទទួលយកការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(ផ្ទាំងសូឡា)សម្រាប់ជាថាមពលអូស/ភ្ជាប់ចរន្តជាមួយម៉ូទ័បូមទឹកសម្រាប់ប្រើប្រាស់កន្លែងបោចមាន់,អំពូលភ្លើងនិងអាចតភ្ជាប់ជាមួយម៉ាស៊ីនបោចមាន់ទៀតនៅពេលខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter