ចុះវាស់វែងកំណត់ទំហំផ្ទៃដីស្រែផលិតពូជស្រូវផ្ការំដួល និងដាក់លេខកូដសម្គាល់ ទៅតាមស្រែនីមួយៗ
ចេញ​ផ្សាយ ១៥ ឧសភា ២០២០
92

ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

លោកស្រី មិុល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង(RSPP,jica)ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ៤រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិចុះវាស់វែងកំណត់ទំហំផ្ទៃដីស្រែផលិតពូជស្រូវផ្ការំដួល និងដាក់លេខកូដសម្គាល់ ទៅតាមស្រែនីមួយៗ នៅភូមិតារៀប ឃំុជាងទង ស្រុកត្រាំកក់ ចុះពិនិត្យលើស្ថានភាពទូទៅ របស់ស្រែផលិតកម្មពូជស្រូវសែនក្រអូប ការគ្រប់គ្រងទឹកសម្រាប់ការបាចជីបំប៉នលើកទី១ ការគ្រប់គ្រងកត្តាចង្រៃផ្សេងៗ (សត្វល្អិត ជម្ងឺ ស្មៅ... ) ការលូតលាស់ នៃស្រែផលិតកម្មពូជស្រូវសែនក្រអូប នៅសហគមន៍កសិកម្មអូរសារាយ ឃំុអូរសារាយ ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter