ប្រជុំប្រមូលព័ត៌មានពីកសិករដាំស្វាយដែលមានសក្តានុពលដើម្បីចងក្រងជាក្រុមផលិតស្វាយកែវរមៀត
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
105

ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត និងជាមន្រ្តីអង្គភាពអនុវត្តន៍គម្រោង នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន  CFAVC បានប្រជុំប្រមូលព័ត៌មានពីកសិករដាំស្វាយដែលមានសក្តានុពលដើម្បីចងក្រងជាក្រុមផលិតស្វាយកែវរមៀត ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ លោកជំទប់ឃុំ និងមេភូមិទាំង ៩ភូមិ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ សរុបអ្នកចូលរួម ១៨នាក់ ស្រី ១នាក់។ កិច្ចប្រជុំនេះ ធ្វើនៅសាលាឃុំត្រពាំងក្រញូង។

ចំនួនអ្នកចូលទស្សនា
Flag Counter