ចុះកិច្ចសន្យា "ផលិតកម្មកសិកម្មតាមកិច្ចសន្យា"
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
46

ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែតមានរៀបចំកម្មវិធីចុះកិច្ចសន្យា "ផលិតកម្មកសិកម្មតាមកិច្ចសន្យា" ដោយមានការចូលរួមសម្របសម្រួលពី លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រី ហង់ ណាវី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងមន្ត្រីចំនួន ០២រូប ក្នុងនោះក៏មានការចូលរួមពីតំណាងភាគីអ្នកផលិតទាំង ១០ក្រុម ភាគីអ្នកទិញ តំណាងសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ សរុបចំនួន ២៨នាក់ ស្រី ០៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter