ប្រជុំរៀបចំផែនការយុទ្ធិសាស្រ្តអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០១៩-២០២៣
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
45

ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចប្រជុំរៀបចំផែនការយុទ្ធិសាស្រ្តអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាព លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការសម្របសម្រួលដោយក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE តំណាងនាយកដ្ឋានផែនការ ស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីប្រឹក្សាក្រុមហ៊ុន Young។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងការិយាល័យជំនាញក្រោមឱវាទមន្ទីរ សរុបអ្នកចូលរួម ២៨នាក់ ស្រី ០៦នាក់។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter