សិក្ខាសាលាផ្សព្វផ្សាយស្ដីពីលទ្ធភាព ឥណទាន ដល់កសិករចិញ្ចឹមត្រី សត្វ ដាំបន្លែ ផ្លែឈើ និងសហគ្រាសខ្នាតតូច មធ្យម
ចេញ​ផ្សាយ ១១ ឧសភា ២០២០
57

ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០

នៅអង្គភាពច្រកចេញចូលតែមួយខេត្តតាកែវ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលទ្ធភាព ឥណទាន ដល់កសិករចិញ្ចឹមត្រី សត្វ ដាំបន្លែ ផ្លែឈើ និងសហគ្រាសខ្នាតតូច មធ្យម ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកប្រធាន  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងរដ្ឋបាលជលផល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ យោងតាមសេដ្ឋកិច្ចរបស់កម្ពុជាជូបប្រទះនូវបញ្ហាមួយចំនួនបណ្តាលមកពីជម្ងឺឆ្លង Covid-19 និងដើម្បីជម្រុញបង្កើននូវផលិផលកសិកម្មរបស់បងប្អូនប្រជាកសិករ និងសហគមន៍កសិកម្ម ក៏ដូចជាសិប្បកម្មខ្នាតតូច មធ្យមទាំងឡាយ ដើម្បីធ្វើអោយប្រសើរឡើងនៅខ្សែច្រវ៉ាក់ផលិតកម្ម រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេស ចំនួន ៥០ លានដុល្លា តាមរយៈធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងអត្រាការប្រាក់ទាបបំផុត។

ចំនួនអ្នកចូលទស្សនា
Flag Counter