ចុះពិនិត្យមើលការងារដាំដុះដំណាំបន្លែ និងពិនិត្យមើលទីតាំងសម្រាប់សាងសងផ្ទះសំណាញ់
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
60

ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០

លោកទីប្រឹក្សាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបាទី សំរោង និងស្រុកព្រៃកប្បាសបានចុះពិនិត្យមើលការងារដាំដុះដំណាំបន្លែ និងពិនិត្យមើលទីតាំងសម្រាប់សាងសងផ្ទះសំណាញ់ដូចមានខាងក្រោម៖

-បានជួបពិភាក្សារនិងពិនិត្យមើលទីតាំងសម្រាប់សាងសង់ផ្ទះសំណាញ់ចំនួន ០១កន្លែងស្រុកបាទី ឃុំត្រពាំងសាប។

-បានជួបពិភាក្សា និងពិនិត្យមើលទីតាំងសម្រាប់សាងសង់ផ្ទះសំណាញ់ចំនួន ២កន្លែង ស្រុកសំរោង នៅឃុំខ្វាវ។

-បានជួបពិភាក្សា និងពិនិត្យមើលទីតាំងសាងសង់ផ្ទះសំណាញ់ចំនួន២កន្លែង នៅស្រុកព្រៃកប្បាស ឃុំព្រៃផ្តៅ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter