ចុះត្រួតពិនិត្យការបោះបង្គោលកូដស្រែនៅទីវាល ដែលបានអនុវត្តដោយសហគមន៍កសិកម្មអូរសារាយ(ដាំបង្គោលកូដស្រែ ចំនួន ៦បង្គោល)
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
83

ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០

លោកស្រី មុិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង(RSPP,jica)ថ្នាក់ខេត្ត បានដឹកនាំមន្រ្តីការិយាល័យ ៤រូប ចុះត្រួតពិនិត្យការបោះបង្គោលកូដស្រែនៅទីវាល ដែលបានអនុវត្តដោយសហគមន៍កសិកម្មអូរសារាយ(ដាំបង្គោលកូដស្រែ ចំនួន ៦បង្គោល) ចុះពិនិត្យ និងវាយតម្លៃស្ថានភាពស្រែសម្រាប់បាចជីបំប៉នលើកទីមួយ ពិភាក្សាលើបញ្ជីឈ្មោះកសិករ ដែលនឹងត្រូវជ្រើសរើសសម្រាប់ផលិតកម្មពូជស្រូវផ្ការំដួលក្នុងរដូវវស្សា និងពិនិត្យលើការដាំស្រូវឡើងវិញរបស់កសិករ កាន់ សុកជា (G008F01) នៅសហគមន៍កសិកម្ម អូរសារាយ ឃុំអូរសារាយ ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter