ពិធីសែនក្រុងពាលី សាងសង់ឃ្លាំងស្តុកស្រូវពូជ និងលានសម្រាប់ហាលសម្ងួត ព្រមទាំងបានចុះពនិត្យស្ថានភាពការដាំដុះដំណាំស្រូវតាមប្រព័ន្ធ (QDS)
ចេញ​ផ្សាយ ០១ ឧសភា ២០២០
159

ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងសហការីបានចូលរួមពិធីសែនក្រុងពាលី សាងសង់ឃ្លាំងស្តុកស្រូវពូជ និងលានសម្រាប់ហាលសម្ងួត ព្រមទាំងបានចុះពនិត្យស្ថានភាពការដាំដុះដំណាំស្រូវតាមប្រព័ន្ធ (QDS) ចំនួន ០៦ស្រែនៅសហគមន៍កសិកម្ម អូរសារាយ ក្នុងឃំុអូរសារាយ ស្រុកត្រាំកក់ ។ ពេលរសៀលលេាក គង់ សំអឿន អនុប្រធាននាយកដ្ឋានដំណាំស្រូវ និងសហការី នៃអគ្គនាយកដ្ឋានកសិកម្ម រួមនឹងលោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង(RSPP,jica)ថ្នាក់ខេត្ត និងមន្រ្តីគម្រោង(RSPP,jica) ២រូប 

សហការជាមួយគម្រោង (RSPP,jica) ថ្នាក់ជាតិបន្តចុះពិនិត្យ ស្ថានភាពការដាំដុះដំណាំស្រូវ​តាមប្រព័ន្ធ(QDS) ចំនួន ០៥ស្រែនៅសហគមន៍ កសិកម្មអូរសារ៉ាយ ឃំុអូរសារ៉ាយ ស្រុកត្រាំកក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter