ពិនិត្យនិងប្រមូលព័ត៌មានដើម្បីរៀបចំធ្វើបង្ហាញការស្រោចស្រពលើដំណាំស្វាយបែបទំនើបកម្ម សម្រាប់ឆ្នាំ២០២០ នៅភូមិព្រៃតាឡូយ និងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង
ចេញ​ផ្សាយ ៣០ មេសា ២០២០
53

ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានដឹកនាំលោក លោកស្រីប្រធានការិយាល័យជំនាញខេត្តនិងមន្រ្តី ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងច្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC សហការជាមួយក្រុមការងារសវាកម្មទីប្រឹក្សា CS ចំនួន ៥រូប ចុះពិនិត្យនិងប្រមូលព័ត៌មានដើម្បីរៀបចំធ្វើបង្ហាញការស្រោចស្រពលើដំណាំស្វាយបែបទំនើបកម្ម សម្រាប់ឆ្នាំ២០២០ នៅភូមិព្រៃតាឡូយ និងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ ក្នុងឱកាសនោះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិរង និងអ្នកពាក់ពន្ធ័មួយចំនួនទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter