ចុះតម្លើងផ្លាកផ្ទះសំណាញ់ និងពិនិត្យមើលទីតាំងសម្រាប់សាងសងផ្ទះសំណាញ់
ចេញ​ផ្សាយ ៣០ មេសា ២០២០
50

ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០

លោកអនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីប្រឹក្សាកម្មវីធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្ត បានចុះតម្លើងផ្លាកផ្ទះសំណាញ់ និងពិនិត្យមើលទីតាំងសម្រាប់សាងសងផ្ទះសំណាញ់ដូចមានខាងក្រោម៖

-បានចូលរួមតម្លើងផ្លាកផ្ទះសំណាញ់នៅផ្ទះលោក តុញ ឈីម ភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់។

-បានចុះជួបពិភាក្សាជាមួយ លោកស្រី ផាន់ សំអាត ប្រធានបណ្តុំបន្លែភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់។

-បានចុះជួបពិភាក្សាជាមួយលោក ម៉ិញ ថន កសិករដាំបន្លែនៅភូមិគល់គម។

-បានចុះជួបពិភាក្សាជាមួយលោកស្រី គីម អូន កសិករចិញ្ចឹមមាន់ និងដាំបន្លែនៅភូមិគល់គម។

-បានចុះជួបពិភាក្សាជាមួយលោក គឹម ប៊ុនធឿន  ប្រធានបណ្តុំបន្លែ នៅភូមិត្រពាំងប្ញស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

-បានជួបលោក ព្រុំ ឆាង កសិករចិញ្ចឹមមាន់ និងបន្លែនៅភូមិនាយ ឃុំត្រាំកក់។

-បានជួបពិភាក្សាជាមួយលោកស្រី អ៊ិន សារ៉ាត នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter