ចះុចែកអំណោយ ដល់ពលរដ្ឋខ្វះខាតចំនួន ១០០គ្រួសារ មកពីឃុំទាំង៧ ក្នុងស្រុកត្រាំកក់
ចេញ​ផ្សាយ ៣០ មេសា ២០២០
51

ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ អមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត ចះុចែកអំណោយ ដល់ពលរដ្ឋខ្វះខាតចំនួន ១០០គ្រួសារ មកពីឃុំទាំង៧ ក្នុងស្រុកត្រាំកក់។ ក្នុងឱកាសនោះ  ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអប់រំណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ កុំអោយមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter